អភិបាលរាជធានីភ្នំពេញ កំពុងដឹកនាំកិច្ចប្រជុំជាមួយតំណាង គណបក្សនយោបាយ ស្តីពីតម្រាយផ្លូវសម្រាប់ដង្ហែក្បួនឃោសនាបោះឆ្នោត ចាប់ពីថ្ងៃស្អែក

FN ៖ អភិបាលរាជធានីភ្នំពេញលោក ប៉ា​ សុជាតិវង្ស នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បាននិងកំពុងដឹកនាំកិច្ចប្រជុំជាមួយតំណាង គណបក្សនយោបាយ ដើម្បីពិភាក្សាពីតម្រាយផ្លូវ សម្រាប់ដង្ហែក្បួនឃោសនារកសំឡេងឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២០ ខែឧសភាស្អែកនេះ រហូតដល់ថ្ងៃទី២ ខែមិថុនា។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News ថា «ឯកឧត្តមអភិបាល កំពុងដឹកនាំមន្រ្តី សាលាក្រុង ប្រជុំជាមួយតំណាងគណបក្សនយោបាយ ជុំវិញការដង្ហែក្បួនឃោសនាបោះឆ្នោត សម្រាប់ថ្ងៃស្អែក ហើយមិនទាន់សម្រេចនៅឡើយទេ រង់ចាំបន្តិចទៀត»។ សូមជំរាបថា កាលពីពេលថ្មីៗនេះ សាលារាជធានីភ្នំពេញ បានចេញលិខិតស្នើដល់ គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោតរាជធានីភ្នំពេញ ឱ្យណែនាំដល់គណបក្ស នយោបាយទាំង១២ បញ្ចៀសការប្រមូលផ្តុំ និងការដង្ហែក្បួនឃោសនាតាមបណ្តាទីតាំង និងផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញក្នុងអំឡុងពេលធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤។ លិខិតរបស់សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ការស្នើនេះធ្វើឡើងដើម្បីធានាបាន នូវការប្រព្រឹត្តទៅនៃការឃោសនា រកសំលេងឆ្នោត ក្នុងយទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ … Continue reading អភិបាលរាជធានីភ្នំពេញ កំពុងដឹកនាំកិច្ចប្រជុំជាមួយតំណាង គណបក្សនយោបាយ ស្តីពីតម្រាយផ្លូវសម្រាប់ដង្ហែក្បួនឃោសនាបោះឆ្នោត ចាប់ពីថ្ងៃស្អែក